ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជា
អធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ រួមទាំងមានការអញ្ជើញចូលរួម
ពីលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
លោកនាយករងរដ្ឋបាល លោកអភិបាលក្រុង លោក លោក ស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនានាផងដែរ។
នៅក្នុងអង្គប្រជុំនេះ បានលើកឡើងនូវ ៦ចំនុចសំខាន់ៗ មកពិភាក្សារួមមាន៖
-ពិនិត្យទៅលើកូរ៉ុម
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី២
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំបិសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០
ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦)
-ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះសីហនុ
-ស្តាប់របាយការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត រួមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។
(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)