តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងការអបអរសាទរ និងកោតសសើរចំពោះ និស្សិតអាហារូបករណ៍រដ្ឋបាលខេត្តព្រះសីហនុចំនួន ០២រូប ឈ្មោះ ភួង សុផាត់ និង ទិត ឧត្តមមុន្នីវត្តី បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវេជ្ជសាស្រ្ត ជាស្ថាពរ នៅសាកលវិទ្យាល័យ Guangxi Medical ក្នុងទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលវិញ្ញាបនបត្រកាលនៅពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។