ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងវេទិកាឆ្លុះបញ្ចាំងរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងក្រុមការងារគណនេយ្យភាពសង្គមទាំង៥ក្រុង ស្រុក។
វេទិកាឆ្លុះបញ្ចាំងរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ មានគោលបំណង ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការផ្តល់ផ្តល់ឱកាសដល់អ្នកចូលរួមបានដក ស្រង់បទពិសោធន៍ រៀនសូត្រការផ្លាស់ប្តូរចំណេះដឹងស្តីពី ការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្ត យន្តការបណ្តាញ អ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ សម្របសម្រួលនៃដំណើរការអនុវត្តផែនការ យុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (I- SAF)។