ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំជាមួយអន្តរក្រសួង ដើម្បីតៀម
នូវពិធីបុណ្យសមុទ្រឆ្នាំ២០១៦ លើកទី៥ ក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់” ដែលប្រារព្ធ
ធ្វើនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី
ក្រសួងទេសចរណ៍ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពី
សំណាក់ ឯកឧត្តម លោក លោកស្រី អញ្ជើញមកពីក្រសួង មន្ទីរ ស្ថាប័ននានាដែលជាប់ពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំងបី។
នាឱកាសនេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ទៅដល់សមាជិក សមាជិកា ព្រម
ទាំងបានរាយការណ៍ជូនគណៈអធិបតី និង សមាជិកក្នុងអង្គប្រជុំអំពីសេចក្តីសម្រេច និងបញ្ហានានា ដែលបានលើកឡើង
នូវអង្គប្រជុំនា ឱកាសកន្លងមកផងដែរ។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអនុញ្ញាត
ឱ្យលោក ជួន ណារិន្ទ រាយការណ៍នូវការពង្រាយនូវកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអនុញ្ញាតជូនអនុគណៈកម្មការនីមួយៗរាយការណ៍ នូវរបាយ
ការណ៍ របស់ខ្លួនដែលបានរៀបចំ ព្រមទាំងបានផ្តល់នូវអនុសាសន៍បន្ថែមពីលើរបាយការណ៍នោះ។
ជាចុងក្រោយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថាការរៀបចំការកែលំអ និងការ
ត្រៀមរៀបចំពិធី លើកនេះយើងបានរៀបចំបានសម្រេចបានប្រមាណ៩០% រួមទាំងបានថ្លែងឱ្យដឹងពីការរៀបចំតុបតែង កិច្ច
ការពារសន្តិសុខ សុវត្ថិភាព និងបញ្ហាត្រៀមទុកជាមុន។
បន្ថែមពីលើនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្រេចរៀបចំកិច្ចប្រជុំនាឱកាសថ្ងៃទិ១៦ម្តង
ទៀតជា កិច្ចប្រជុំចុងក្រោយ ៕ Nak (រូបភាព រួមជាមួយអត្ថបទដោយ៖ សម្បត្តិ)