Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា
ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ បូកសរុបការងារ ទេសចរណ៍ត្រីមាសទី២
ដើម្បីចូលរួមពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ជាកិច្ចបន្ត លោក តាំង សុចិត្តគ្រឹស្នា បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបបូកសរុបការងារ វិស័យទេសចរណ៍ខេត្ត
ព្រះសីហនុប្រចាំត្រីមាសទី២ បញ្ហាប្រឈម និងទិដៅអនុវត្តបន្ត ពង្រឹងគុណភាព សេវាកម្ម និងផលិតផល។ លោក
ឈិន សេងងួន មានមតិស្វាគមន៍ និងកោតសរសើរក្នុងការខិតខំប្រឹងប្រែងក្នុងការអនុវត្តបន្ត។ ក្នុងនោះផងដែរ ក៏មានការ
សំណូមពរ និងមានការស្នើសុំឱ្យមានការដោះស្រាយលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធក្នុងការធ្វើបុណ្យសមុទ្រនាពេលខាង
មុខនេះពីសំណាក់អ្នកតំណាងអាជីវកម្ម និងតំណាងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ជាកិច្ចបញ្ចប់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទសចរណ៍មានមតិបូកសរុប និងមានមតិបន្ថែមដើម្បីបិទអង្គប្រជុំ និងជាចុង
ក្រោយក៏មានពិធីចែកវិញ្ញាបនបត្រអាជីវករ ប្រតិបត្តិករ ទេសចរណ៍គំរូ ។ (រូបភាពដោយ៖ សម្បត្តិ អត្ថបទ៖ តារ៉ាវិឆ័យ )

tourism1

tourism2

tourism3

tourism4

tourism5

tourism6

tourism7