នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី៤ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៥។