ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ឡោក ហ៊ួរ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្ដម ស៊ូ ភិរិន្ទ សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញបើកកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ។