ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ ប្រតិទិនការងារ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧ ដល់២០១៩ និងរៀបចំផែនការ ដាំដើមឈើដើម្បីលម្អ សោភ័ណ្ឌភាពក្រុង។
ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត លោកប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំង លោកនាយក ទីចាត់ការ ពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំ នារសៀលនេះដែរ អង្គប្រជុំផ្តោតសំខាន់ ទៅលើការដាំដើមឈើ ដើម្បីលំអសោភ័ណ្ឌភាពក្រុងហើយចំពោះ ការដាំដើមឈើនេះ គឺផ្តោតទៅលើផ្លូវសំខាន់ៗដូចជា៖
-តាមដងវិថីឯករាជ្យ
-ផ្លូវលេខ២០០
-ផ្លូវលេខ៨០០ (ជាង២០០០ម៉ែត្រ)
-ផ្លូវលេខ៣០០
-ផ្លូវលេខ៤០០
-ផ្លូវលេខ៥០០
-ផ្លូវលេខ៦០០
-ផ្លូវជាតិលេខ៤ (ចាប់ផ្តើមពីផ្លូវបំបែកអូរត្រេះ ឬ ផ្លូវបំបែកក្បាលឆាយ)
-និង ផ្លូវលេខ១៤៩C ជាដើម។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសម្រេចនូវចំនុចចំបងៗដូចជា៖
-ជំរុញការដាំដើមឈើក្នុងទូទាំងខេត្តព្រះសីហនុ ក៏ដូចជាក្នុងក្រុងផងដែរ
-អំពីបចេ្ទកទេសដាំដើមឈើគួរពិភាក្សាជាមួយមេព្រៃ កសិកម្ម …។ល។
-គម្រោងស្ដារឡើងវិញនូវ ស្រះទឹកខាងមុខរោងចក្រស្រាបៀរអង្គរ និងរៀបចំខឿនជុំវិញ
-ដាក់គោលការណ៍ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សារុក្ខជាតិ និងដើមឈើ ដែលអាជ្ញាធរខេត្ត បានដាំមុខផ្ទះ ព្រមទាំងចូលរួម ថែរក្សាការពារទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពក្រុង៕ រតនៈ
រូបភាព