Home / ព័ត៌មានទាន់ហេតុការណ៍ / ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ ការិយាល័យនិងអាគារស្នាក់នៅថ្មី របស់ស្ថានអគ្គកុងសុលវៀតណាម ប្រចាំខេត្តព្រះសីហនុ

ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ ការិយាល័យនិងអាគារស្នាក់នៅថ្មី របស់ស្ថានអគ្គកុងសុលវៀតណាម ប្រចាំខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ ការិយាល័យនិងអាគារស្នាក់នៅថ្មី
របស់ស្ថានអគ្គកុងសុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ឯកឧត្តម ថាច់ ស៊ឺ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋសង្គមនិយម
វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និង ឯកឧត្តម
ចេវ គឹមហេង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគារ
ការិយាល័យនិងអាគារស្នាក់នៅថ្មីរបស់ស្ថានទូត អគ្គកុងស៊ុលវៀតណាមប្រចាំ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ
ឆ្នាំ២០១៦។

ឯកឧត្តម ជូ ស៊ីគៀវ អគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ក្នុងពិធីនេះ ឱ្យដឹងថា
ស្ថាន អគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុបានបង្កើតឡើងនៅថ្ងៃទី៨ ខែមេសា
ឆ្នាំ១៩៨៩ មកដល់បច្ចុប្បន្ននេះមានរយៈពេលជិត៣០ឆ្នាំហើយ ស្ថានអគ្គកុងស៊ុលគឺជាស្ថាប័នមួយតំណាងកិច្ចការ ការ
បរទេសប្រចាំខេត្តព្រះសីហនុ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនេះ ទទួលបន្ទុកចំនួន៦ខេត្ត ភាគនិរតី
របស់កម្ពុជា រួមមាន ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និង កំពង់ស្ពឺ។ ស្ថានអគ្គកុងស៊ុលវៀតណាម មានតួនាទី
ធ្វើជាចំណងតភ្ជាប់ជាមួយបណ្ដាខេត្តរបស់កម្ពុជា។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនសំណង់ បានឱ្យដឹងថា គម្រោងសាងសង់សំណង់អាគារនេះ ស្ថិតនៅសង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់លើផ្ទៃដីចំនួន២៤៩០ម៉ែត្រការ៉េ ក្នុងនោះក្រឡាផ្ទៃសាងសង់មានចំនួន
៧៣៦.៥ម៉ែត្រការេ ហើយក្រឡាផ្ទៃប្លង់សរុបចំនួន២៤០៤.៥ម៉ែត្រការេ ក្នុងនោះកន្លែងធ្វើការ និងកន្លែងទទួលភ្ញៀវបរទេស
មាន៤ជាន់ មានបន្ទប់ស្នាក់នៅរបស់សមាជិកកម្មាភិបាល មានបន្ទប់សន្តិសុខការពារ និងសំណង់បន្ទាប់បន្សំដទៃទៀត
មានស្ថានីយអគ្គីសនី បណ្ដាញដាំរុក្ខជាតិ ទីធ្លាផ្លូវរបង និងក្លោងទ្វារនៅជុំវិញសំណង់ ក្នុងនោះប្រព័ន្ធភ្លើងនៅខាងក្រៅអាគារ
និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោម។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានអញ្ចើញជាអធិបតី បានសម្ដែងនូវការ អបអរសាទរ
កោតសរសើរ និងបានថ្លែងនូវការអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក គណៈកម្មាធិការកម្មាភិបាលនៃស្ថាន
អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលស្ថានអគ្គកុងស៊ុលវៀតណាមបានសាងសង់ អាគារកន្លែងធ្វើការនៅក្នុង
ស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុ អាគារនេះគឺជាការចូលរួមចំណែកមួយដ៏សំខាន់ ជួយឱ្យខេត្តព្រះសីហនុ មានភាព
ស្រស់ស្អាត ថែមមួយកម្រិតថែមទៀត អាគារនេះគឺជាអាគារនិមិត្តរូប និងពន្លកថ្មីមួយបង្ហាញឱ្យឃើញ កាន់តែច្បាស់នូវចំណង
ទំនាក់ទំនងប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ៕nak

11

22

33

44

55

66