Home / ព័ត៌មានទូទៅ / លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ម៉ាក សំណាង បានដឹកនាំក្រុមការងារ ចុះអប់រំ ណែនាំដល់កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ តាមឆ្នេរសមុទ្រក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ម៉ាក សំណាង បានដឹកនាំក្រុមការងារ ចុះអប់រំ ណែនាំដល់កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ តាមឆ្នេរសមុទ្រក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះអប់រំ ណែនាំដល់កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ តាមឆ្នេរសមុទ្រក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ក្រុមការងារ បានធ្វើការអប់រំ ណែនាំដល់កុមារងាយរងគ្រោះ ប្រមាណជា ១៣១នាក់ ដែលបាននិងកំពុងធ្វើការតាមបណ្តោយឆ្នេរសមុទ្រ (កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ និងកុមាររើសកំប៉ុង ជាដើម) ក្នុងគោលបំណងដើម្បីឱ្យកុមារទាំងនោះគាត់បានវិលត្រលប់ចូលសាលារៀនវិញ (ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ)ដែលជាសិទ្ធិទី៤របស់កុមារ និងឱ្យពួកគាត់ទទួលបាននូវសេវានានាពីអង្គការដៃគូរ ដោយបញ្ឈប់នូវរាល់សកម្មភាពអវិជ្ជមានផ្សេងៗដូចជា យករបស់ភ្ញៀវទេសចរ ដើរសុំលុយ រើសអេតចាយ លក់វត្ថុអនុស្សាវរីយ៍….។
បន្ទាប់ពីការណែនាំ ក្រុមការងារ បានបន្តការអប់រំ និងលើកទឹកចិត្តដល់កុមារព្រមទាំងអាណាព្យាបាលកុមាររងគ្រោះ និងងាយរងគ្រោះទាំងអស់រហូតដល់ពួកគាត់ ធ្វើការផ្លាស់ប្តូរឥរិយាបទ មុនឈានដល់ការចាត់វិធានការប្រមូល ក៏ដូចជាវិធានការផ្លូវច្បាប់នានា។
ក្រុមការងារសង្ឃឹមថាសារធារណជនរួមជាមួយអ្នកពាក់ព័ន្ធពិសេសអាណាព្យាបាលកុមារទាំងនោះនិងចូលរួមចំណែកក្នុងកិច្ចការនេះដើម្បីអនាគតដ៏ល្អរបស់កុមារក្នុងខេត្តព្រះសីហនុ។