ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរបាយការណ៍
ការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចបន្តសម្រាប់ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន
អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងនោះតាមរបាយការណ៍ការងារ របស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា កន្លងមកនេះ រដ្ឋបាលខេត្តបានរៀបចំ
លំអសោភ័ណ្ឌភាព និងអនាម័យបរិស្ថានក្នុងទីប្រជុំជន និងតាមតំបន់ឆ្នេរសមុទ្រនិងធ្វើការងារជួយប្រជាពលរដ្ឋ នៅតាម
មូលដ្ឋានមួយចំនួនទៀត ដែលជាការយកចិត្តទុកដាក់ ពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរអង្គភាព
ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា នៅក្នុងឆ្នាំ២០១៦
នេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្តបាន ខិតខំបំពេញភារកិច្ច ដើម្បីប្រយោជន៍
សង្គម និងជីវភាពរស់នៅទទួលបានលទ្ធផលវិជ្ជមានយ៉ាងច្រើន ហើយតាមរយះនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៍ត្រូវ
បានបដិសន្ធិឡើង បំរើអោយវិស័យនានាក្នុងខេត្ត ដូចជាការស្ថាបនាផ្លូវថ្នល់ ការកសាងសួនច្បារសាធារណៈនិងការពង្រីក
សោភ័ណ្ឌ ទីប្រជុំជនខេត្តបំរើអោយវិស័យទេសចរណ៍និងការកសាងនូវមូលដ្ឋានគ្រឹះ លើវិស័យកសិកម្ម ឧស្សាហកម្ម និង
ពាណិជ្ជកម្ម ជាដើម។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ពេលបន្ទាប់នេះ រដ្ឋបាលខេត្តព្រះសីហនុ ក្រុម
ប្រឹក្សាខេត្ត រួមនិងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បន្តកិច្ចសហការប្រតិបត្តិការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់
ធ្នាប់អោយបានល្អ បង្កលក្ខណៈដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍
សំដៅជំរុញការ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងខេត្ត ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុង
យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី២។ ជាមួយនិងការលើកឡើងអំពីលទ្ធផលជាវិជ្ជមាន ឯកឧត្តម យន្ត មីន អភិបាល
ខេត្តព្រះសីហនុ នូវបានលើកហេតុផលអវិជ្ជមានមួយចំនួនដែលខេត្ត ធ្វើពុំទាន់បាន ដើម្បីអោយផ្នែកពាក់ព័ន្ធចូលរួមពិភាក្សា
រិះរកបទពិសោធន៍ល្អៗមកធ្វើជាសំអាង សំរាប់អនុវត្តន៍កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ
ផងដែរ៕nak