Home / ព័ត៌មានទូទៅ / វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកកំពង់សីលា

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកកំពង់សីលា

ស្រុកកំពង់សីលា៖  ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានប្រារព្ធបើកវេទិកា
ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅតាមបណ្តាល ក្រុង ស្រុក
នានាក្នុងខេត្តព្រះសីហនុ។

នាព្រឹកថ្ងៃ ទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះផងដែរ ឯកឧត្តម ប្រាក់ សីុហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពងខ្ពស់
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោក គង់ វីតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គពិធីដែលបានប្រារព្ធធ្វើនៅ
ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីមន្រ្តីនានា និងប្រជាពលរដ្ឋស្ថិតនៅស្រុក
កំពង់សីលាប្រមាណ១៤២ នាក់ ស្រី២៣ នាក់ផងដែរ ។

គួររំលឹកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ប្រារព្ធនៅស្រុកកំពង់សីលានេះ មាន
គោលបំណងដូចខាងក្រោម៖

  • ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធិផលនានាដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមកនិងបញ្ហានានា
  • ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្ត នាឆ្នាំខាងមុខ
  • ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត និងអាចលើកឡើងនូវសំណួរ
    ពាក់ព័ន្ធជាមួយបញ្ហានានាក្នុងមូលដ្ឋាន
  • ទទួលយកនូវអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប
  • លើកកម្ពស់កិច្ចសហការ និងការទទួលបានព័ត៌មានប្រសើរជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយប្រជា
    ពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍន៏នៅមូលដ្ឋាន។

នាឱកាសនោះយើងបានទទួលសំនួរ និងសំនូមពរ នានាពីប្រជាពលរដ្ឋផងដែរ បន្ថែមពីលើនោះផងដែរលោក គង់ វីតាណៈ
អភិបាលរងខេត្តព្រះសីហនុ ក៏បានធ្លើយតបនឹងសំនួរនានា រួមទាំងបាននាំយកនូវសំនូមពររបស់ប្រជាពលរដ្ឋ ទៅរដ្ឋបាល
ខេត្តព្រះសីហនុដើម្បីដោះស្រាយនិង ពិភាក្សា។

ជាចុងក្រោយលោក ឈិត រតនៈ នាយករងរដ្ឋបាល នៃរដ្ឋបាលខេត្តព្រះសីហនុក៏បានថ្លែងនូវរបាយការណ៍បូកសរុបនៃអង្គ
វេទិកាទាំងមូលផងដែរ៕ TR (រូបភាព រួមជាមួយអត្ថបទដោយ៖ សម្បត្តិ)

1

2

3

4

5

6

7

8

9

10

11

12

13

14