Home / ព័ត៌មានទូទៅ / នាវាទេសចរណ៍របស់ហូឡង់ មួយគ្រឿងឈ្មោះ Volendam បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

នាវាទេសចរណ៍របស់ហូឡង់ មួយគ្រឿងឈ្មោះ Volendam បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រឹកនេះមាននាវាទេសចរណ៍របស់ហូឡង់ មួយគ្រឿងឈ្មោះ Volendam
បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង៧:០០នាទីព្រឹក បន្ទាប់ពីចាកចេញពីប្រទេសថៃ មកកាន់ព្រះរា
ជាណាចក្រកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាមនៅម៉ោង២០:៣០នាទីយប់នេះផងដែរ។ នៅក្នុងនាវានេះមាន
នាវិកចំនួន៦២០នាក់ ស្រី៩៥នាក់ មាន២៨សញ្ជាតិ និងភ្ញៀវទេសចរណ៍ចំនួន ១២៣៣ នាក់ ស្រី៦៤៧នាក់ មាន ៣៧
សញ្ជាតិ។ ភ្ញៀវទេសចរ ដែលមកធ្វើដំណើរកំសាន្តច្រើនជាងគេ គឺជនជាតិអាមេរិកមានចំនួន៣៨៧នាក់ ជនជាតិកាណាដា
ចំនួន២៥៦នាក់ និងជនជាតិអង់គ្លេស ១៧០នាក់៕ TR

ship

ship1

ship2