ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធីបិទការងារអធិការកិច្ច
កិច្ចការរដ្ឋបាល នរគបាល និងពន្ធនាគារ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស អនុរដ្ឋលេខាធិការ
នៃក្រសួងមហាផ្ទៃ លោក សុខ ផន អភិបាលរងខេត្តស្តីទី ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ
រួមទាំង មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជាការនានា នៅទីរួមខេត្តព្រះសីហនុ រួមទាំងមន្រ្តីនៃស្នងការនគរបាលខេត្ត
ព្រះសីហនុ ផងដែរ។
គួររំលឹកផងដែរថា ការងារអធិការកិច្ច កិច្ចការរដ្ឋបាល នរគបាល និងពន្ធនាគារ នៅខេត្តព្រះសីហនុបានចាប់ផ្តើមចាប់តាំងពី
ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ។
នាឱកាសនេះផងដែរ លោក សូ សុផាន់ណា អគ្គាធិការរងក្រសួងមហាផ្ទៃ បានកោតសរសើរទៅដល់មន្រ្តីរាជការ នៃខេត្ត
ព្រះសីហនុ ដែលបានរៀបចំឯកសណ្ឋាន មានរប្រៀបរាបរយ និងមានសណ្តាប់ធ្នាប់បានយ៉ាងល្អ រួមទាំងមានការគ្រប់គ្រង
បញ្ជីវត្តមាន បានយ៉ាងល្អស្របទៅតាមលិខិត លេខ៥៦ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ថ្មីៗនេះ។
នាឱកាសនោះឯកឧត្តម សុខ ផន អភិបាលរងខេត្តស្តីទី បានសំណូមពរ ៣ចំណុចសំខាន់រួមមាន៖
១- ការបែងចែកតួនាទីភារកិច្ច
២- បង្កើតការិយាល័យ ដើម្បីសំអាតក្រុង
៣- បើកវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីរាជការ ។
ជាចុងក្រោយ ឯកឧត្តម កុល វីរក្ស អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ មានអនុសាសន៍ផ្តាំផ្ញើ នូវចំនុចខ្វះខាតធំៗមួយចំនួន
ដែលគួរតែដោះស្រាយ៖
១-(លក្ខណៈជាសកល) បញ្ហាមន្រ្តីជំនាន់ក្រោយខ្វះសមត្ថភាព។
២- (លក្ខណៈដោយលែក) បញ្ហារដ្ឋបាល និងផ្នែករៀបចំដែនដី នៅមានលក្ខណៈធូរស្រាល និងនៅមានលក្ខណៈខ្សោយ។
៣- (លក្ខណៈដោយលែក) បញ្ហាគណៈបញ្ជាការឯកភាព
បញ្ហាត្រាសូមយកមកឱ្យអ្នកកាន់តាមជំនាញ ស្របតាមនីតិវិធីច្បាប់ដែលបានចែងឡើងវិញ។
៤- សូមឱ្យមន្រ្តីរាជការពង្រឹងចំណេះដឹងខាងវិទ្យាសាស្រ្តហើយគួរតែបង្កើនចំណេះដឹងតាមជំនាញផ្ទាល់ខ្លួន និងមានទស្សនៈទទួលយកការកែលម្អឱ្យកាន់តែប្រសើរឡើង ចំនែកចំនុចល្អៗដែលមានស្រាប់ហើយសូមខិតខំថែរក្សា និង
ពង្រឹងបន្ថែមទៀត។
៥- សូមពង្រឹងបញ្ហាល្បែងស៉ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ និងបញ្ហានេសាទខុសច្បាប់បន្តទៀត។
៦- សូមខិតខំរឹតចំណងសាមគី្គភាពផ្ទៃក្នុងឱ្យកាន់តែរឹុងមាំ។
៧- សូមខិតខំពង្រឹងការងារចាត់តាំង អនុវត្ត ព្រមទាំងពង្រឹងការងារស្នូលឱ្យបានល្អ និងមានប្រសិទ្ធិភាព។
៨- ពង្រឹងការងារតាម ភូមិ ឃុំ ជាពិសេសភូមិឃុំមានសុវត្ថិភាព ថែមទាំងពង្រឹងតម្លាភាពក្នុងការផ្ទេរសិទ្ធិឱ្យកាន់តែមានប្រសិទ្ធិ
ភាពការងារខ្ពស់៕ TR (រូបភាព រួមជាមួយអត្ថបទដោយ៖គឹម សម្បត្តិ)