Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សា រៀបចំសកម្មភាព កីឡាលើទឹក និងលេងកីឡាទេសចរណ៍ លើឆ្នេរខ្សាច់ ក្នុងឱកាស បុណ្យសមុទ្រលើកទី២ និងពិធីឆ្លងឆ្នាំសកល ២០១៦

កិច្ចប្រជុំពិភាក្សា រៀបចំសកម្មភាព កីឡាលើទឹក និងលេងកីឡាទេសចរណ៍ លើឆ្នេរខ្សាច់ ក្នុងឱកាស បុណ្យសមុទ្រលើកទី២ និងពិធីឆ្លងឆ្នាំសកល ២០១៦

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារទី៥ ដែលមានភារកិច្ចរៀបចំសកម្មភាព កីឡាលើទឹក និងលេងកីឡាទេសចរណ៍ លើឆ្នេរខ្សាច់ ដែលបានចែង ក្នុងការបង្កើតគណៈកម្មការរៀបចំ បុណ្យសមុទ្រលើកទី២ និងពិធីឆ្លងឆ្នាំសកល២០១៦ ឈានចូល ២០១៧ នៅខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំពិភាក្សា ក្នុងក្រុមដែលដឹកនាំដោយលោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមទី៥ និង មានការអញ្ជើញចូលរួមពីលោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមទី៥ លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមទី៥ រួមទាំងមានការអញ្ជើញចូលរួម ពីសមាជិក សមាជិការ ក្នុងក្រុមការងារទី៥នេះដ៏ទៃទៀត។
គូរបញ្ជាក់ផងដែរថាកិច្ចការដែរក្រុមទី៥ត្រូវទទួលបន្ទុករួមមាន ៖
-រៀបចំកម្មវិធីលេងកីឡាលើទឹក និងកីឡាទេសចរណ៍លើឆ្នេរខ្សាច់ មានដូចជាកីឡារត់ប្រណាំង ជិះកង់ លេង Kayak លើផ្ទៃសមុទ្រ ជិះម៉ូតូទឹក ពូនចម្លាក់ខ្សាច់លើឆ្នេរខ្សាច់ លេងបាល់ទះ បាល់ទាត់លើឆ្នេរខ្សាច់។ល។
-បំផុសក្នុងស្រទាប់មហាជន ប្រជាជន និងសិស្សានុសិស្ស អោយចូលរួមក្នុងសកម្មភាពកីឡា
-រៀបចំគ្រប់គ្រង ការប្រព្រឹត្តទៅ នៃកីឡាទេសចរណ៍លើឆ្នេរខ្សាច់
-គ្រប់គ្រង និងដាក់ពិន្ទុដល់កីឡាករ កីឡាការីនី និងផ្តល់រង្វាន់ជ័យលោភី
-រៀបចំផែនការសកម្មភាព និងលើកគម្រោងថរិការចំណាយ
-រាយការណ៍សកម្មភាពការងារជូន ប្រធានគណៈកម្មការ
ក្នុងអង្គប្រជុំខាងលើនេះ បានលើនូវភារកិច្ចដែលក្រុមទី៥ ត្រូវទទួលបន្ទុកមកពិភាក្សានិង ពីភាក្សាអំពីទីកន្លែងសម្រាប់រៀបចំ និងសិក្សាអំពីដៃគូរសហការ និងអំពីការបន្ថែមកីឡាផ្សេងៗ ដូចជាកីឡាប្រដាល់ ប្រណាំងទូក ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិអោយចូលមកទស្សនា ដោយសេចក្តីសប្បាយរីករាយ ហើយក៏ពិភាក្សាអំពីការត្រៀមឆ្មាំសមុទ្រ ពោង ដើម្បីរក្សាសុវត្ថិភាព ជូនភ្លៀវ ដែលបានមកហែលទឹកកំសាន្តលេង នៅក្នុងខេត្តព្រះសីហនុ។ (សម្បត្តិ)

រូបភាព

01

02

03

04