Home / ព័ត៌មានទូទៅ / វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកព្រៃនប់

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានប្រារព្ធបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះ
យោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅតាមបណ្តាល ក្រុង ស្រុកនានាក្នុងខេត្ត
ព្រះសីហនុ។

ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង
លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
បានអញ្ជើញជាអធិបតី  ក្នុងអង្គពិធីដែលបានប្រារព្ឋធ្វើនៅ សាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដែលមានការអញ្ជើញ
ចូលរួមពីមន្រ្តីនានា នៅស្រុកព្រៃនប់ រួមទាំងខេត្តព្រះសីហនុ និងប្រជាពលរដ្ឋនៅស្រុកព្រៃនប់ប្រមាណ២០៣ នាក់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ព្រះសីហនុនៅស្រុកព្រៃនប់នេះ មានគោលបំណង
-ផ្តល់ព័ត៏មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ឋផលនានាដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមកនិងបញ្ហានានា
-ផ្តល់ព័ត៏មានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្ត នាឆ្នំខាងមុខ
-ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៏របស់ក្រុមប្រឹក្សាខេត្ត និងអាចលើកឡើងនូវសំណួរ ពាក់ព័ន្ឋជាមួយបញ្ហានានាក្នុងមូលដ្ឋាន
-ទទួលយកនូវអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប
-លើកកម្ពស់កិច្ចសហការ និងការទទួលបានព័ត៌មានប្រសើរជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍន៏នៅមូលដ្ឋាន។ TR

1

2

3

4

5

6

7

8

9

10

11

12