Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើនបានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើនបានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា យោងលិខិតលេ៧៩៦៥ អយក.រពកឡ ចុះថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងអប់រយុវជន និងកីឡា និងយោងផែនការប្រតិបត្តិរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ទីរបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ ដោយមានការចូលរួមពីបណ្តាសាលាបឋមសិក្សានានាក្នុងក្រុងស្រុកទាំង៤ មានចំនួន ១២ក្រុម រៀបរៀបចំការប្រកួតកីឡាដោយគណៈកម្មការរៀបចំការប្រកួតចំនួន ៤៩នាក់ ស្រីវ១៣នាក់ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយសរុបចំនួន ៣៦នាក់ ស្រី ៤នាក់ និងកីឡាករ កីឡាការិនី ចំនួន ១៥២នាក់ ស្រី១៦នាក់ ជាលទ្ធផលក្រុមជម្រើសជើងឯកតាមប្រភេទវិញ្ញាសារួមមាន ៖
– វិញ្ញសាបាល់ទាត់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករបឋមសិក្សា ហ៊ុន សែនកំពង់សីលា ស្រុកកំពង់សីលា
– វិញ្ញសាបាល់ទះ ជ័យលាភីលេខ១ បានទៅលើកក្រុមកីឡាករបឋមសិក្សា ហ៊ុន សែន កំពង់សីលា ស្រុកកំពង់សីលា
-វិញ្ញសាអត្តពលកម្ម(រត់ល្បឿន លោតចម្ងាយ លោតកម្ពស់ និងចោលដុំដែក) ជ័យលាភីលេខ១ បានទៅលើស្រុកកំពង់សីលាចំនួន ៧នាក់ និង ស្រុកព្រៃនប់ចំនួន ៣នាក់។ និងមានក្រុមកីឡាចំនួន ៣ក្រុមទៀត មានដូចជា វាយសី TR ខេត្តព្រះសីហនុ ក្លិបគុនល្បុក្កតោ និងគុនដាវ។
លោកស្រីប្រធានមន្ទីរបានបន្តថា សម្រាប់ក្រុមកីឡាករ កីឡាការិនី ដែលត្រូវត្រៀមទៅចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រួមមានដូចខាងក្រោម ៖
១-ក្រុមកីឡាបាល់ទាត់ ១ក្រុម ចំនួន ១៨នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
២-ក្រុមកីឡាបាល់ទះ ១ក្រុម ចំនួន ១២នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
៣-ក្រុមកីឡាអត្តពលកម្ម ១ក្រុម ចំនួន ១០នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
៤-ក្រុមកីឡាវាយសី ១ក្រុម ចំនួន ៤នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយ ចំនួន២នាក់
៥-ក្រុមកីឡាគុនដាវ ១ក្រុម ចំនួន៥នាក់ គ្រូបង្វឹក គ្រូជំនួយ ចំនួន២នាក់
៦-ក្រុមកីឡាគុនល្បុក្កតោ ១ក្រុម ចំនួន៣នាក់ គ្រូបង្វឹក គ្រូជំនួយចំនួន ២នាក់។ ដែលមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់ ប្រតិភូដឹកនាំ ៣នាក់ មន្ត្រីដឹកនាំក្រុម ៣នាក់ គ្រូបង្វឹក និងគ្រូជំនួ ៩នាក់ សរុបចំនួន ៦៧នាក់ ស្រី ១០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីបឋមសិក្សាសម្រាប់ត្រៀមចេញទៅប្រកួតនៅរាជធានីភ្នំពេញ ត្រូវស្តាប់លោកគ្រូ ទើបយើងមានកម្លាំងលេងឈ្នះគេបាន ត្រូវខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពលេងឱ្យស្រុះគ្នាទើបយើងឈ្នះគេព្រមទាំងបានធ្វើការសរសើរដល់អ្នកកំពង់សីលា មានកីឡាករលេខ១ ហើយឆ្នាំ២០២៣ ក៏ប្រកួតទទួលបានជ័យលាភីផងដែរផ្នែកបាល់ទាត់ សង្ឃឹមថា ឆ្នាំនេះនិងទទួលបានមេដាយមកខេត្តព្រះសីហនុរបស់យើង។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនកីឡាករ កីឡាការិនីម្នាក់ ២០ម៉ឺនរៀល និងគ្រូបង្វឹកម្នាក់២០ម៉ឺនរៀល និងជូនអ្នកដឹកនាំកីឡា ១០ម៉ឺនរៀលសម្រាប់ប្រើប្រាស់ជាក់ស្តែង។