Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្ដីពីការបែងចែក ការលាប ប៊កឌៀរ និងជួសជុលការ៉ូឡា តាមបណ្ដោយវិថីឯករាជ្យ ក្រុងព្រះសីហនុ

កិច្ចប្រជុំ ស្ដីពីការបែងចែក ការលាប ប៊កឌៀរ និងជួសជុលការ៉ូឡា តាមបណ្ដោយវិថីឯករាជ្យ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ
ស្ដីពីការបែងចែក ការលាប ប៊កឌៀរ និងជួសជុលការ៉ូឡា តាមបណ្ដោយវិថីឯករាជ្យ ក្នុងនោះ មានការចូលរួមពីមន្ទីរអង្គភាព
ពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាលរងខេត្តក៏បានបញ្ជាក់លើការបែងចែកដូចតខាងក្រោម៖ ១ វិថីឯករាជ្យខាងស្ដាំ
ដោយគិតចាប់ផ្ដើមចេញពីរង្វង់មូលតោពីរ ចំនួន១៣ មន្ទីរ និងអង្គភាព មានកងរាជធាវុធហ្ថត មន្ទីរសុខាភិបាល មន្ទីរ
កសិកម្មជលផល ព្រៃឈើ មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូង
អង្គភាពសាខាពន្ធដា សភាពាណិជ្ជកម្ម រតនាគារ មន្ទីរហិរញ្ញវត្ថុ កាំកុងត្រូល មន្ទីរ ដ ន ស ស មន្ទីរសង្គមកិច្ច មន្ទីរអប់រំ
មន្ទីរធម្មការ ។ ២ វិថីឯករាជ្យខាងឆ្វេង ដោយគិតចាប់ផ្ដើមចេញពីរង្វង់មូលតោពីរ ចំនួន១៧ មន្ទីរ និងអង្គភាព មានមន្ទីរ
ទេសចរណ៍ មន្ទីរពាណិជ្ជកម្ម មន្ទីរកិច្ចការនារី អគ្គីសនីកម្ពុជា ធនាគារជាតិ អធិការដ្ឋានរដ្ឋបាលព្រៃឈើ សាខាគយ កំពង់ផែ
មន្ទីរធនធានទឹក ឧតុនិយម ផែនការ មន្ទីរអភិវឌ្ឍជនបទ មន្ទីររ៉ែ ថាមពល សាលាក្រុង យោធាខេត្ត និងមន្ទីរព័ត៌មាន មន្ទីរ
សាធារណៈការ មន្ទីរមុខងារសាធារណៈ មន្ទីរទំនាក់ទំនងសភា ព្រឹទ្ធសភា មន្ទីរព្រៃសណីយ៍ មន្ទីរវប្បធម៌ ស្នងការខេត្ត ។

111

ក្នុងនោះផងដែរក៏មានសំណូមពរពីមន្ទីរ អង្គភាព មានដូចជា៖ -គួរមានវិធានការបែបណាដែលធ្វើអោយអ្នកលក់ដូរ ម្ចាស់ផ្ទះ
ជួយជួសជុល និងកែលម្អរ – គួរតែមានវិធានការបែបណាដើម្បីចាត់តាំងអោយចៅសង្កាត់ មេឃុំ ជួយត្រួតពិនិត្យ និងប្រាប់
អោយម្ចាស់ផ្ទះជួយកែលម្អរ ។

ជាកិច្ចបញ្ចប់លោកអភិបាលរងខេត្តបានសម្រេច និងបែងចែកទៅតាមតួនាទីភារកិច្ចរបស់មន្ទីរ អង្គភាពដូចតទៅ៖

  • មន្ទីរសាធារណៈការចុះទៅត្រួតពិនិត្យទីតាំងព្រលានយន្តហោះរាម ជាមួយលោកផ្ទាល់
  • មន្ទីរ អង្គភាពទាំងអស់ ត្រូវចុះទៅត្រួតពិនិត្យតាមទីតាំងដែលបានបែងចែក និងមានការសហការជាមួយចៅសង្កាត់
    មេឃុំ អោយជួយត្រួតពិនិត្យតាមផ្ទះ រោងសិប្បកម្មផ្សេងៗ និងមើលថាប្រសិនបើមានកន្លែងណាដែលមានការខូចខាត
    គួរជួយជួសជុល និងកែលម្អរ តែបើមានការខូចខាតច្រើនមិនត្រូវរាយការណ៍មកលោក ឬរដ្ឋបាលខេត្តភ្លាមៗ ដើម្បីរៀបចំ
    និងចាត់ចែង ។ (រូបភាព និងអត្ថបទដោយ ៖ យន តារ៉ាវិឆ័យ)

222

333

444

555