រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា អំពីករណីវិវាទកិច្ចសន្យាជួលដីរវាងភាគីអ្នកជួលដីឈ្មោះ QIU RUIXIAN ភេទប្រុស ជនជាតិចិន និងភាគីម្ចាស់ដី ឈ្មោះ គឹម ហោ មានទីតាំងលើក្បាលដីលេខ ១៨០១០៤០៣-០០០៧ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។