ស្រុកស្ទឹងហាវ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានប្រារព្វបើកវេទិកាផ្សព្វផ្សាយ និង
ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ឆ្នាំ២០១៦ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមវត្តមាន
ឯកឧត្តម តាក វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ស្រ៊ុន ស្រ៊ន់
អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានលើកយកនូវរបៀបវារៈចំនួន៤ រួមមាន៖
ទី១ ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម បញ្ហាគ្រោះថ្នាក់ចរាចរ បញ្ហាចោរលួច ប្លន់ ឆក់ និងការប្រើប្រាស់គ្រឿងញៀននៅ
ក្នុងមូលដ្ឋាន។ ទី២ កិច្ចការអភិវឌ្ឍមូលដ្ឋាន តើប្រជាពលរដ្ឋមានការមានការលំបាកអ្វីខ្លះ ទាក់ទងនិងការផ្ដល់ សេវារបស់
មន្ទីរពាក់ព័ន្ធដូចជាការងារដីធ្លី ការងារសាងសង់ និង បញ្ហាផ្លូវលំក្នុងសង្កាត់។ ទី៣ ការងារបរិស្ថាន បញ្ហាសំរាមនៅក្នុងមូល
ដ្ឋាន និងបញ្ហាកាកសំណល់នៅជុំវិញ ទីប្រជុំជននានា និងតំបន់ឆ្នេរ និងទី៤ ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋថ្នាក់ក្រោមជាតិ
(អនុវត្តអនុក្រិត្យលេខ៦៨ និងប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ) ការផ្ដល់សេវាផ្សេងៗ
របស់សម្ថកិច្ចពាក់ព័ន្ធ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅ ប្លង់ផ្ទះប្លង់ដី។
ឯកឧត្តម តាក វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍អោយដឹងថា ការប្រារព្វវេទិកាផ្សព្វផ្សាយ និង
ពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនេះ គឺជាការអនុវត្តន៍តាម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ
និង អនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និង ទំនាក់ទំនងការងាររបស់ ក្រុម
ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈ អភិបាលក្រុង ស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវអោយក្រុម
ប្រឹក្សារៀបចំអោយមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានារបស់ខេត្ត។ ក្នុងគោលបំណង ទី១
រាល់បញ្ហាអទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបាន ពិនិត្យដោះស្រាយនិងឆ្លើយតប។ ទី២ គ្រប់អ្នកពាក់ព័ន្ធទាំងអស់
ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងការចូលរួមការផ្ដល់ព័ត៏មាន ជូនប្រជា
ពលរដ្ឋនូវផលិតផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ផ្ដល់ព័ត៏មានដល់ប្រជាពលរដ្ឋអំពី
អាទិភាព នៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំខាងមុខ ផ្ដល់ឱវាទជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើ
របាយការណ៍ របស់ក្រុមប្រឹក្សាទទួលយក និងអនុសាសន៍សំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប៕