នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការរៀបចំកសាងសមិទ្ធផលប្រវត្តិសាស្រ្ត សួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិសាងសង់វិមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញាវ័ន្ត អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងក្មួយៗនិស្សិត សិក្ខាកាម ចំនួនជាង១០០០នាក់។