ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោកស្រី ភាព សុជា អាយុ ២៥ឆ្នាំ ដែលសម្រាលកូននៅតាមផ្លូវ ភូមិចាំស្រី ឃុំកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំស្ត្រីខាងលើអោយថែរក្សាសុខភាពខ្លួនឯង និងកូនអោយបានល្អ ព្រមទាំងបានឧបត្ថម្ភថវិការមួយចំនួនផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យ ពិសេសអ្នកគ្រូពេទ្យឆ្មប ដែបានជួយសង្គ្រោះស្ត្រី និងទារក បានយ៉ាងល្អ និងរហ័ស។ ឯកឧត្តមបានលើកទឹកចិត្តក្រុមគ្រូពេទ្យអោយខិតខំបន្តភារៈកិច្ចដ៏ល្អនេះទៀត ព្រមទាំងបានឧបត្ថម្ភថវិការមួយចំនួនដល់មណ្ឌលសុខភាពផងដែរ។