ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅព្រឹកនេះ លោក ឈិន សេងងួន អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ ស្តីពីការកំណត់ ព្រំប្រទល់ រវាងរដ្ឋបាល ស្រុកស្ទឹងហាវ និងរដ្ឋបាលក្រុងព្រះសីហនុ។
ដើម្បីឲ្យមាន ភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល និងការប្រើប្រាស់ឯកសារ គតិយុត្ត ដោយមាន ការចូលរួមពីអភិបាលក្រុង អភិបាលស្រុក មន្ទីរ ដនសស លោកចៅសង្កាត់ មេប៉ុស្ត៍ ភូមិបាលក្រុង-ស្រុក និងអង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត៕ TR