ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលដឹកនាំផ្ទាល់
ដោយ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ដែលកម្លាំងចម្រុះចូលរួមមានៈ មន្ទីរសាធារណការ និងដឹកជញ្ជូន និង
ស្នងការរងទទួលផែនចរាចរណ៍ កងរាជអាវុធហត្ថខេត្ត បានដាក់កម្លាំងចុះពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
ស្ថិតក្នុងស្រុកកំពង់សិលា ។