Home / ព័ត៌មានទូទៅ / ឯកឧត្តម ឡៅ សុខារម្ម និងលោក គង់ វិតាណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង​ និងអាហាររូបត្ថម្ភខេត្តព្រះសីហនុឆ្នាំ២០២៣ និងអនុវត្តទិសដៅការងារឆ្នាំ២០២៤

ឯកឧត្តម ឡៅ សុខារម្ម និងលោក គង់ វិតាណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង​ និងអាហាររូបត្ថម្ភខេត្តព្រះសីហនុឆ្នាំ២០២៣ និងអនុវត្តទិសដៅការងារឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឡៅ សុខារម្ម អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង​ និងអាហាររូបត្ថម្ភខេត្តព្រះសីហនុឆ្នាំ២០២៣ និងអនុវត្តទិសដៅការងារឆ្នាំ២០២៤ ដោយមានការចូលរួមពី​ លោកស្រីតំណាងកម្មវិធីសហប្រតិបត្តិការសម្រាលការអភិវឌ្ឍន៍របស់ប្រទេសអាឡឺម៉ង់ អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាព ឃុំសង្កាត់ទូទាំងខេត្តព្រះសីហនុ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ លើកទី២ ឆ្នាំ២០១៩-២០២៣ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចសង្គមជាតិ និងសមធម៌សង្គម។
លោកអភិបាលរងខេត្តក៏បានបន្ថែមថា កិច្ចប្រជុំស្តីពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជានាពេលនេះ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានលទ្ធភាពផ្នែករូបវន្ត សង្គម និងសេដ្ឋកិច្ចប្រសើរជាងមុន ក្នុងការទទួលបាននូវអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និង ប្រកបដោយអាហារូបត្ថម្ភគ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការផ្នែកចំណីអាហារ និងចំណង់ចំណូលចិត្តក្នុងការទទួលទានអាហាររបស់ពួកគេ ព្រមទាំងប្រើប្រាស់អាហារ ឱ្យបានប្រសើរបំផុត ដើម្បីធ្វើឱ្យការរស់នៅមានសុខភាពល្អ និងមានផលិតភាពខ្ពស់។
ឯកឧត្តម ឡៅ សុខារម្ម អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំដោយលើកឡើងថាដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ លើកទី២ ឆ្នាំ២០១៩-២០២៣ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច សង្គមជាតិ និងសមធម៌សង្គម។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យតម្រូវឱ្យ មានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគ នៅក្នុងវិស័យកសិកម្ម។ ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយកំណត់គោលដៅ គោលនយោបាយយុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើន ព្រមទាំងផ្ដល់អនុសាសន៍ ដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សម្របសម្រួល និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ឱ្យអនុវត្តនូវផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហា រូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។ ហើយសមាជិកកិច្ចប្រជុំត្រូវយកចិត្តទុកដាក់ចូលរួមស្តាប់ ទទួលយកចំណេះដឹងជំនាញ និងបទពិសោធន៍ ដើម្បី បន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីរួមគ្នា «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្ម ប្រកបដោយចីរភាព» នៅកម្ពុជាចាប់ពីឆ្នាំ២០២៤ នេះទៅ៕