Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានបកស្រាយពន្យល់ អំពីរឿងរក្សាទុក តំបន់ដីព្រៃរក្សា ប្រភពទឹកក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានបកស្រាយពន្យល់ អំពីរឿងរក្សាទុក តំបន់ដីព្រៃរក្សា ប្រភពទឹកក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ក្នុងនាមរដ្ឋបាលខេត្តបាន
ធ្វេីសន្និសីទសារព័ត៍មានបកស្រាយពន្យល់ អំពីរឿងរក្សាទុកតំបន់ដីព្រៃរក្សាប្រភពទឹកក្បាលឆាយ។ ខ្លឹមសារសំខាន់ៗ គឺ
ទី១ការកំណត់ព្រំដីតំបន់ក្បាលឆាយ និងការកាត់ឆ្វៀលដីមួយផ្នែកសំរាប់ជូនប្រជាពលរដ្ឋដែលបានរស់នៅលេីផ្នែកខ្លះ
នៃតំបន់ក្បាលឆាយយូរឆ្នាំកន្លងមក ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ៣០០០គ្រួសារ ។
ទី២គឺរដ្ឋបាលខេត្តតម្រូវអោយប្រជាពលរដ្ឋ ឬអ្នកមានដីចំនួនជាង១៧០គ្រួសារដែលស្ថិតនៅក្នុងតំបន់រក្សាទុក រុះរេីចេញ
ពីតំបន់ហាមឃាត់ ដោយរៀបចំបែងចែកជាដីឡូត៍ជូនត្រឡប់វិញដោយស្របច្បាប់នៅកន្លែងដែលរដ្ឋបាលខេត្តកាត់ឆ្វៀល
ចេញពីតំបន់រក្សាទុកដីក្បាលឆាយ។

ជុំវិញសំណេីររបស់បងប្អូនប្រជាពលរដ្ឋទាំងជាង១៧០គ្រួសារដែលស្នេីសុំរស់នៅកាន់កាប់ដីកន្លែងដ៍ដែល កុំអោយមានការ
ផ្លាស់ប្តូរចេញទៅកន្លែងផ្សេងជាមួយនិងការស្នេីសុំអោយរដ្ឋបាលខេត្តពិចារណាលេីចំណាត់នេះឡេីងវិញនោះ ឯកឧត្តម
យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបដិសេធសំណេីនេះ និងបញ្ជាក់ថារដ្ឋបាលខេត្តនៅតែរក្សាជំហរដដែល ដេីម្បី
អនុវត្តន៍តាមអនុក្រឹត្យថ្មីលេខ១១៦របស់រាជរដ្ឋាភិបាលសំដៅការពារប្រភពទឹកក្បាលឆាយ។

ក្រៅពីនេះ ប្រជាពលរដ្ឋមួយចំនួនទៀតដែលអះអាងថា គាត់បានកាន់កាប់ដីផ្នែកខ្លះក្នុងតំបន់ក្បាលឆាយនេះ កន្លងមក តែ
បែរជាមិនមានឈ្មោះក្នុងបញ្ជីបែងចែកដីនឹងគេ អភិបាលខេត្តព្រះសីហនុពន្យល់ថា រដ្ឋបាលខេត្តគិតត្រឹមអ្នកកាន់កាប់ដីមុន
ឆ្នាំ១៩៩៧តែប៉ុណ្ណោះ ប៉ុន្តែបានប្រាប់ប្រជាពលរដ្ឋទាំងអស់នោះត្រឡប់វិញថា ប្រសិនបេីជាប្រជាពលរដ្ឋក្រីក្រខ្វះដីពិត
ប្រាកដមែន អាចដាក់ពាក្យទៅកាន់អជ្ញាធរភូមិ ឃុំសង្កាត់ ដេីម្បីរដ្ឋបាលខេត្តរៀបចំផ្តល់ដីសម្បទានសង្គមកិច្ច តាមគោល
នយោបាយរបស់រាជរដ្ឋាភិបាលជូនសង់លំនៅដ្ឋានរស់នៅស្របច្បាប់៕ TR

1

2

3

4

5

6

7

8

9

10

11

12