ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធី សំណេះសំណាលជាមួយ
អាជីវករដែលប្រកបអាជីវកម្មសេវាកម្មនៅទូទាំងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នាឱកាសនោះផងដែរឯកឧត្តម យន្ត មីន ក៏បានថ្លែងប្រាប់អំពីទីតាំង និងពេលវេលានៃការប្រារព្ធនូវពិធីបុណ្យសមុទ្រលើក
ទី២ ដែលខេត្តព្រះសីហនុយើងជាម្ចាស់ផ្ទះ ហើយឯកឧត្តមមានប្រសាសន៍ថាបញ្ហាបុណ្យសមុទ្រគឺជាបញ្ហាដែលយើង
ទាំងអស់ត្រូវចូលរួមគ្នាដូច្នេះយើងត្រូវ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុស ត្រូវរួមគ្នាទទួលផល។
ឯកឧត្តម ក៏សូមឲ្យអាជីវករ ចូលរួមឧបត្ថម្ភដើម្បីគាំទ្រនូវពិធីបុណ្យសមុទ្រនាពេលខាងមុខ ឯកឧត្តម ក៏បានស្នើសុំ ៖
- ចូលរួមរក្សាសណ្ដាប់ធ្នាប់អនាម័យ
- សូមឲ្យអ្នកបំរើសេវាតាមភោជនីយដ្ឋាននានា សូមមានឲ្យមានកាត និងឯកសណ្ឋានអោយបានសមរម្យ
- សូមឲ្យខិតខំកែលំអរទីកន្លែងឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់
- សូមឲ្យរក្សានូវតម្លៃផលិតផលប្រសិនជាឡើងថ្លៃសូមកុំឡើងថ្លៃហួសប្រមាណ
- សូមឲ្យតាមបណ្តាល Casino ពង្រឹងច្បាប់ឡើងវិញ រួមទាំងបញ្ហាបរិស្ថាន
- សូមបងប្អូនអាជីវករទាំងអស់ដែលបានចូលរួម លើកឡើង នូវបញ្ហាដែលជួបប្រទះឡើងក្នុងអង្គប្រជុំ
- សូមបងប្អូនអាជីវករទាំងអស់ ដែលបានចូលរួមថ្លែងប្រាប់អំពីកាតព្វកិច្ចក្នុងការចូលរួមជួយនានឱកាសបុណ្យ
សមុទ្រខាងមុខនេះ។
បន្ថែមពីលើនោះលោក ឈិន សេងងួន អភិបាលរងខេត្តក៏បានស្នើសុំឲ្យនៅតាមសណ្នាគារ ផ្ទះសំណាក់ នានា សូមដាក់
លេខទូរស័ព្ទ ទំនាក់ទំនង កន្លែងសង្រ្គោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធ ស្នងការ -ល- និងមួយចំនុចទៀតសូមឲ្យរាល់
បញ្ហានានាសូមឲ្យដាក់ចូលផេក រដ្ឋបាលខេត្តព្រះសីហនុ រឺហ្វេសបុកផ្ទាល់របស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ
អភិបាលខេត្តព្រះសីហនុ៕ (រូបភាព រួមជាមួយអត្ថបទដោយ៖ គឹម សម្បត្តិ)