Home / ព័ត៌មានទូទៅ / ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់ភូមិបឹងកាស្រី ក្នុងឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់ភូមិបឹងកាស្រី ក្នុងឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖  នាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម យន្ត មីន  អភិបាល  នៃគណៈអភិបាលខេត្ត
លោក ឈិន សេងងួន អភិបាលរងខេត្ត រួមជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញ មកពីមន្ទីរនានា
ជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់
ភូមិបឹងកាស្រី ក្នុងឃុំបឹងតាព្រហ្ម ដែលមានប្រវែង ១.៥០០ ម៉ែត្រ  បន្ទាប់ពីផ្លូវនេះរងការខូចខាតនារដូវវស្សាកន្លងមក។

ក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានចុះពិនិត្យតាមបណ្តាផ្លូវលំផ្សេងៗទៀតនៅក្នុងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ
ដែលកំពុងដំណើរការក្នុងការអភិវឌ្ឍបន្ថែមទៀត ព្រមទាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសាសនិកឥស្លាម
និងបងប្អូនខ្មែរឥស្លាមផងដែរ។ 
នៅក្នុងពេលជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ផ្ទះ ១ខ្នង ជូនលោកយាយ
ម្នាក់ដែលជាចាស់ជរា និងមានចៅៗ ៣នាក់រស់នៅក្នុងបន្ទុក នៅក្នុងឃុំអូរជ្រៅ ព្រមទាំងឧបត្ថម្ភជាថវិកាប្រចាំខែក្នុង១ខែ
១០ម៉ឺនរៀល ពេញមួយជីវិត របស់លោកយាយផងដែរ។

សូមគោរពជូនពរ លោកយាយឱ្យមានសុខភាពល្អ អាយុយឺុនយូរ ដើម្បីជាម្លប់ដល់ចៅៗទាំង ៣នាក់។TR

1

2

3

4

5

6

7

8

9