រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិកាទីស្តីការគណៈដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។