ខេត្តព្រះសីហនុ, នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យ សេនានុព័ន្ធទូតរុស្សីុ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងនោះក៏មាន ការអញ្ជើញចូលរួម ពីមន្ត្រីមកពីអង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូន ភ្ញៀវពីសក្តានុពល របស់ខេត្តព្រះសីហនុ និងស្វាគមន៍យ៉ាងកក់ក្តៅ របស់រដ្ឋបាល ខេត្តព្រះសីហនុ ចំពោះគម្រោងអញ្ជើញមកដល់ នៃនាវារុស្សីុដែលមានឈ្មោះថា Russian Navy Pacific Fleet’s ships ៕ TR
រូបភាព