Home / ព័ត៌មានទូទៅ / កិច្ចប្រជុំមួយស្ដីពី ការរកដំណោះស្រាយ ទៅលើបញ្ហាបង្ហូរ ទឹកស្អុយចូលក្នុងសមុទ្រ

កិច្ចប្រជុំមួយស្ដីពី ការរកដំណោះស្រាយ ទៅលើបញ្ហាបង្ហូរ ទឹកស្អុយចូលក្នុងសមុទ្រ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំមួយ ស្ដីពី ការរកដំណោះស្រាយ ទៅលើបញ្ហាបង្ហូរទឹកស្អុយចូលក្នុងសមុទ្រ សំរាមកកស្ទះផ្លូវទឹកនារដូវវស្សា ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពី លោក ឈិន សេងងួន អភិបាលរងខេត្ត លោក រាជ សុវណ្ណ អភិបាលរងក្រុងព្រះសីហនុ និង មន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានា ចូលរួមប្រជុំជាផ្លូវការ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យន្ត មីន ប្រធានអង្គប្រជុំបានសម្រេចដាក់ផែនការ ជាបន្តបន្ទាប់ដូចតទៅ ៖
– ពិនិត្យមើលឆ្នេរដោយម៉ត់ចត់ ជាពិសេសចាប់ពី ភោជនីយដ្ឋានឆ្នេរថ្មី មកដល់ ភោជនីយដ្ឋានឆ្នេរមាស ត្រូវធ្វើអាងស្តុកទឹកកខ្វក់ ឬទំនប់ទឹកស្អុយកុំឲ្យហូរចូលសមុទ្រតទៅទៀត ។
– អូរដែលស្ទះទឹកមិនមែនបណ្ដាលមកពីសំរាមនោះទេគឺបណ្ដាលមកពីអូរតូច រាក់ ទើបទឹកហូរមិនទាន់ អាជ្ញាធរដែនដីត្រូវធ្វើសេចក្ដីជូនដំណឹងទៅដល់ ប្រជាពលរដ្ឋដែលរស់នៅ និងមានដីជាប់អូរត្រូវជួយ ថែរក្សាបរិស្ថាន និង វាស់វែងប្រវែង ទំហំអូរឲ្យបានច្បាស់លាស់ទៅតាមប្លង់ដែលមានស្រាប់។
– ទប់ស្កាត់ការចាក់ដីចូលអូរ ប្រលាយ និងផ្លូវទឹកនានា ព្រមទាំងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះការប្រព្រឹត្តបទល្មើសទាំងនោះ ។
– បន្តការស្តារលូ អូរ ប្រលាយ នានា ជាពិសេសក្រុមការងារត្រូវយកចិត្តទុកដាក់ បន្ថែមលើតាំង ណាមានការលំបាកមិនមានផ្លូវសម្រាប់យកគ្រឿងចក្រចូលកាយស្តារអូរបាន ។
– មន្ទីរទេសចរណ៍ត្រូវមានការដាក់ភ្នាក់ងារទេសចរណ៍ ឬដាក់លេខទូរស័ព្ទតាមឆ្នេរ និងកន្លែងផ្សេងៗ សម្រាប់ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តទាក់ទងនៅពេលដែលមាន ការចាំបាច់ឬ បញ្ហាឡើងថ្លៃលើសេវាផ្សេងៗដូចជា៖ ការជួលកន្លែងអង្គុយកម្សាន្ត ម្ហូបអាហារតាមឆ្នេរ សណ្ឋាគារ នៅពេលមានថ្ងៃបុណ្យទាននានា ។
– មន្ទីរទេសចរណ៍ត្រូវអញ្ជើញម្ចាស់ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងម្ចាស់ អាជីវកម្មផ្សេងៗមកប្រជុំ និងណែនាំ ឲ្យមានការសហការគ្នាក្នុងការសំអាត បរិស្ថាន និងវេចខ្ចប់ សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោលសំរាមចូលក្នុងអូរ បឹង ប្រលាយ និងសមុទ្រជាដើម ។ ប្រសិនបើណែនាំហើយម្ចាស់អាជីវកម្ម មិនមាន ការអនុវត្តតាមការណែនាំទេ នោះមន្ត្រីមាន សមត្ថកិច្ចត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ៕ TR

13244770_1617662081857214_80699512731955824_n

Leave a Reply

Your email address will not be published. Required fields are marked *