នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ មេឃុំចៅសង្កាត់ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។