Home / ព័ត៌មានទូទៅ / ទិវាអន្តរជាតិ ប្រយុទ្ឋប្រឆាំងនឹងគឿងញៀន

ទិវាអន្តរជាតិ ប្រយុទ្ឋប្រឆាំងនឹងគឿងញៀន

ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវទិវាអន្តរជាតិ ប្រយុទ្ឋប្រឆាំងនឹងគឿងញៀន។

ក្រោមធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏យើងគ្មានគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក នាក់ យុទ្ឋី អគ្គលេខារង នៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោក សុខ ផន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ លោក តាក់ វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមានការអញ្ជើញ ចូលរួមពីមន្រ្តីនានាតាមអង្គភាពផ្សេងៗ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហម យុវជនផ្តាច់គ្រឿងញៀន សិស្ស និស្សិត ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនេះផងដែរ លោក សុខ ផន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានថ្លែងសន្ទរកថា របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដែលក្នុងនោះបានបង្ហាញពីការវិវត្តន៍ប្រែប្រួលគួរឲ្យកត់សម្គាល់ និងបង្ហាញពីយន្តការនៃការត្រួតពិនិត្យ ការវិវត្តន៍ នៃសភាពការណ៏គ្រឿងញៀន ត្រូវបានពង្រឹងពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រហូតដល់ខេត្តតាមរយៈរបាយការណ៍ ការបញ្ជូនសារទាន់ហេតុការណ៍ សប្តាហ៍ ខែ ត្រីមាស និង របាយការណ៍ប្រចាំឆ្នាំ ហើយ លោក សុខ ផន ក៏បានបន្តទៀតថា យើងបានរៀបចំនូវផែនការយុទ្ធសាស្រ្តត្រួតពិនិត្យ គ្រឿងញៀនខេត្តដោយចាត់ទុកជាបញ្ហាអាទិភាព ហើយក៏បានកសាងផែនការប្រតិបត្តិគ្រឿងញៀន ដែលបានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ លិខិតដ្ឋានគតិយុត្ត រចនាសម្ព័ន្ធ ដែលមានការចាត់តាំងដឹកនាំអនុវត្តន៍ និងការទទួលខុសត្រូវខ្ពស់។

គណៈកម្មការត្រួតពិនិត្យ និងទប់ស្កាត់បញ្ហាគ្រឿងញៀនទៅលើផែនការសកម្មភាពក្នុងភាពជឿជាក់ចំពោះវិធានការពហុវិស័យ ហើយបានកំណត់សម្គាល់ដូចជាៈ
១.ការកាត់បន្ថយតម្រូវការគ្រឿងញៀន
២.ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន
៣.ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
៤.ការពង្រឹងសមត្ថភាព របស់មន្រ្តីអនុវត្តន៍
៥.កិច្ចសហប្រតិបត្តិការអន្តរជាតិ
៦.យន្តការដោះស្រាយគ្រឿងញៀនជាពហុវិស័យ។

ជាចុងក្រោយលោក សុខ ផន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជំនាញទាំងអស់ត្រូវ ពង្រឹងសមត្ថភាពឲ្យបាន ពេញលេញ ដើម្បីអនុវត្តន៍កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ នៃអ្នកប្រើបំពានគ្រឿងញៀន ក៏ដូចជាការរួមចំណែក ក្នុងការអនុវត្តន៍ គោលនយោលបាយ ភូមិ ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល។

លោកក៏បានអាននូវសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងសារលិខិតក៏បានបង្ហាញពីខ្លឹមសារ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺជា កាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋ សហគមន៍ នោះទេ ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងមិនអាចទទួលបានជោគជ័យឡើយ។

នៅក្នុងសារលិខិតនេះសម្តេចក៏សូមអំពាវនាវដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព និងសូមអោយជនរួមជាតិ និយាយថាទេចំពោះគ្រឿងញៀន និងត្រូវចូលរួមទាំងអស់គ្នាតាមគ្រប់រូបភាព គ្រប់ពេលវេលា គ្រប់ទីកន្លែង និងសហគមន៍យើងគ្មានគ្រឿងញៀន។ (សម្បត្តិ)

រូបភាព

01

02

03

04

05

06