ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
រួមជាមួយ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពិលី
បន់ស្រន់ សុំសេចក្តីសុខសូមឱ្យមេឃរាំងភ្លៀងដើម្បីជួសជុលផ្លូវនានា និងដករូបសំណាក់នាគមង្គលសួស្តី (រង្វង់មូល
នាគព័ន្ធខាងមុខឆ្នេរឯករាជ្យ) ដើម្បីរៀបចំបុណ្យសមុទ្រ នាពេលខាងមុខ។
ក្នុងឱកាសនោះផងដែរឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់នូវបទសម្ភាសទៅដល់
អ្នកសារព័ត៏មានថា ការរៀបចំបុណ្យសមុទ្រនាពេលខាងមុខនឹងពុំមានការលើថ្ងៃបន្តទៀតទេ ក្រុមការងារនឹងខិតខំពន្លឿន
ការងារ ឱ្យបានរួចរាល់ដូចការគ្រោងទុក៕ nak (អត្ថបទ និងរូបភាពដោយ៖ គឹម សម្បត្តិ)