នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា) ដោយមានការចូលរួមពីប្រតិភូខេត្តជាំងស៊ូ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងទេសចរណ៍ក្នុងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ប្រមាណ ៦០ក្រុមហ៊ុន។