Home / ព័ត៌មានទូទៅ / ឯកឧត្តម ពេជ្រ សម្បត្តិ ឯកឧត្តម សុខ ដារ៉ា និងលោក ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច»

ឯកឧត្តម ពេជ្រ សម្បត្តិ ឯកឧត្តម សុខ ដារ៉ា និងលោក ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច»

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច» នៅសណ្ឋាគារ Sea Breeze Hotel & Villa ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។