Home / ព័ត៌មានទូទៅ / សិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាង ផែនការទេសចរណ៍ ខេត្តព្រះសីហនុ ២០១៦-២០២៥

សិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាង ផែនការទេសចរណ៍ ខេត្តព្រះសីហនុ ២០១៦-២០២៥

ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាការ អភិវឌ្ឍទេសចរខេត្ តដែលមានមន្ទីរទេសចរណ៍
ខេត្តព្រះសីហនុ បានសហការជាមួយ លេខាធិការដ្ឋាន នៃគណៈកម្មធិការ អភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍ បាន
រៀបសិក្ខា សាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការទេសចរណ៍ខេត្តព្រះសីហនុ ២០១៦-២០២៥ ដែលប្រារព្ឋធ្វើ
នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ឋវរី អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍
លោក ផៃ ប៊ុនវណ្ណៈ  អភិបាលរងខេត្តព្រះសីហនុ  ព្រមទាំងដែលមានការអញ្ជើចូល ពីសំណាក់ លោក សុខ សុគន្ឋ
ប្រធាននាយកដ្ឋាន នៃក្រសួងទេសចរណ៍ នឹងមន្ត្រីរាជការ ម្ខាស់អាជីករពាក់ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

នៅក្នុងអង្គសិក្ខាសិលានេះផងដែរ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ក៏បានមានមតិស្វាគមន៍ក្នុងអត្ថន័យ ថ្លែងអំពីសក្តានុពលទេសចរសំខាន់ៗ នឹងតំបន់អភិវឌ្ឍនានាក្នុងខេត្តព្រះសីហនុផងដែរ។

អង្គសិក្ខាសាលានេះបានធ្វើបទបង្ហាញស្តីពីផែនការ យុទ្ឋសាស្ត្រអភិវឌ្ឍ ទេសចរខេត្តព្រះសីហនុទៅដល់ គណៈអធិបតី
រួមទាំងអង្គសិក្ខាកាមដែលបានចូលរួមផងដែរ។nak (រូបភាព នឹងអត្ថបទដោយ៖ គឹម សម្បត្តិ)

tourism

tourism1

tourism2

tourism3

tourism4