ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុអញ្ជើញចូលរួម ពិធីប្រកាស និងប្រគល់ជ័យភីចំណាត់ថ្នាក់ដល់ “ឆ្នេរខ្សាច់ និងព្រែកដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងខ្សាច់កម្សាន្តលើកទី៤ និងព្រែកកម្សាន្តលើកទី១ ឆ្នាំ២០២៣” ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់និងព្រែកកម្សាន្តស្អាតនេះ មានឆ្នេរជាប់ជ័យលាភីចំនួន១៣ និងព្រែកជាប់ជ័យលាភីចំនួន២២ ដែលក្នុងនោះ ខេត្តព្រះសីហនុមានឆ្នេរចំនួន ៧ និងព្រែកចំនួន ៩ បានជាប់ជ័យលាភីផងដែរ។