ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានទទួលជួបសម្តែងការគួរសម ជាមួយលោកវរនាវីទោ Roman Mokhov មេបញ្ជាការនាវាកងទ័ពជើងទឹករុស្សី ឈ្មោះ Admiral Panteleev ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក និងចាក់ចេញទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។