ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញបើកក្នុងកិច្ចប្រជុំពង្រឹងយន្តការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តព្រះសីហនុ។