ខេត្តព្រះសីហនុ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ លក្ខណខុសបច្ចេកទេស ដែល
ដឹកនាំដោយ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ រួមមាន លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តី
បច្ចេកទេសមន្ទីរសកដជខេត្ត និងកងកម្លាំងប្រដាប់អាវុធ មាន PM & ចរាចរណ៍បានចុះប្រតិបត្តិការចុះចាប់ យានយន្ត
កែខុសបច្ចេកទេស៖
១-គោលដៅទីមួយ ចំណុចរង្វង់មូលកំពង់ផែ បំបែក ទៅ ទំនប់រលក និង ភូមិថ្មី អនុវត្តបាន ចាប់រថយន្ត សាំ យុង ដែល
តកាងខាងក្រោយចំនួន ៧គ្រឿង / កាត់ រថយន្តតបំពង់សុីម៉ាង ១គ្រឿង / កាត់រថយន្តកែច្នៃលើសប្រវែងបណ្តោយ
ចំនួន២គ្រឿង ។
២-គោលដៅទី២ ចុះឃាត់រថយន្តដឹកដីនៅម្តុំរំដួលជើងភ្នំចំនួន ៦គ្រឿង ។
៣-គោលដៅទី៣ ចុះដល់ផ្ទាល់កំពង់ផែទំនប់ រលក ពុំមានរថយន្តកែច្នៃខុសបច្ចេកទេសឡើយ។