ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការឱ្យក្រុមការងារដែលដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង បង្កើតឱ្យមានអំពើហិង្សា ដែលឈានដល់ការចាប់មនុស្សចំនួន ០២នាក់ ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។