Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ

នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។
កម្មវិធីសម្តែងសិល្បៈខាងលើនេះ ក៏ជាកិច្ចស្វាគមន៍យ៉ាងពិសេសជូនដល់ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត១០០០នាក់ ដែលបានអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមរយៈនាវាទេសចរណ៍ ដែលកំពុងសំចតរយៈពេល២ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។