ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទក្នុងក្រុងព្រះសីហនុ បានមូលមតិគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ រាប់បាតវេនទី២ នៅវត្តជោតញ្ញាណ (វត្តលើ) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។