រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងក្រុងព្រះសីហនុ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ។