Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិនិត្យមើលបច្ចុប្បន្នភាពក្រុមការងារដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិនិត្យមើលបច្ចុប្បន្នភាពក្រុមការងារដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិនិត្យមើលបច្ចុប្បន្នភាពក្រុមការងារដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺដើម្បីពិភាក្សាលើស្ថានភាព បញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តយន្តការដោះស្រាយបញ្ហាជាប់គាំង។
អង្គប្រជុំបានធ្វើការពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន ៖
ទី១-ការកំណត់អត្តសញ្ញាណគម្រោងវិនិយោគជាប់គាំង
ទី២-ការផ្តល់លិខិតអនុញ្ញាតសាងសង់ និង
ទី៣-ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។