រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់វិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារនិងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីពន្ធដារ ៥ខេត្ត (កោះកុង កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ) និងប្រធានមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ បងប្អូនអាជីវករ ពាណិជ្ជករក្នុងខេត្តសរុបចំនួន ២០០នាក់។