Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបច្ច័យចំនួន ១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខពិធីបុណ្យព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន

ឯកឧត្តម គួច ចំរើន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបច្ច័យចំនួន ១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខពិធីបុណ្យព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន

ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ច័យចំនួន ១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខពិធីបុណ្យព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះរាជគណៈកិត្តិយស និងជាព្រះមេគណខេត្តព្រះសីហនុ បានអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ស្ថិតនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។