Home / ព័ត៌មានទូទៅ / ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីឆ្នាំ២០១៦- ២០១៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ កម្មករ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីឆ្នាំ២០១៦- ២០១៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ កម្មករ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត
ព្រះសីហនុ បានអញ្ញើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីឆ្នាំ២០១៦- ២០១៧ នៅសាលា
បឋមសិក្សា អនុវិទ្យាល័យកម្មករ ព្រមទាំងមានការអញ្ញើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ យុវជន
និងកីឡាខេត្តព្រះសីហនុ មេបញ្ជាការកងរាជអវុធហត្ថខេត្ត លោកប្រធានមន្ទីរព័ត៌មាន លោកគ្រូ អ្នកគ្រូ
យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហម សិស្សានុសិស្សដែលអញ្ជើញមកពីសាលាសាធារណៈ នឹង ឯកជន នានា
ស្ថិតនៅក្នុងខេត្តព្រះសីហនុផងដែរ។

នៅក្នុងពិធីនេះផងដែរោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ បានថ្លែងនូវមតិ
ស្វាគមន៏ និងអំពីរបាយការណ៏សង្ខេប។ បន្ថែមពីលើនោះផងដែរ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈ
អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវសារលិខិតដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេវាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានជូននូវវត្ថុអនុស្សាវរីយ៍
ជូនចំពោះមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ ព្រមទាំងបានប្រគល់នូវអំណោយជាថវិកាជូន
សិស្សានុសិស្សប្រគុំភ្លេង ប្អូនៗជាសិស្សានុសិស្សសម្តែងរបាំផងដែរ។ (រូបភាព និងអត្ថបទ លោក គឹម សម្បត្តិ)

1

2

3

4

5

6

7

8

9

10

11

12