ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ និងជួសជុល
ផ្លូវជាតិ និងផ្លូវក្នុង ក្រុងព្រះសីហនុ នៅមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោមអធិបតីភាព ឯកឧត្តម
ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់
អាជ្ញាធរខេត្ត មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋផងដែរ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត កំពុងរៀបចំសាងសង់ និងជួសជុលផ្លូវចំនួន ៤ ខ្សែ៖
១-ផ្លូវទីមួយៈ កំណាត់ផ្លូវជាតិលេខ៤ ចាក់ពង្រីកក្រាលបេតុងសសៃដែកប្រវែង ៣.២៩៥ ម៉ែត្រ x ៨ ម៉ែត្រ សម្រាប់គន្លងឱ្យរថយន្តដឹកទំនិញធ្ងន់ៗបើកបរ ។
២-ផ្លូវទីពីរៈ រង្វង់មូលវាលរេញទំហំ ៩៩៧៩ម៉ែត្រ ការ៉េ ចាក់ក្រាលបេតុង ។
៣-ផ្លូវទីបីៈ ផ្លូវរង្វង់មូលវាលរេញទំហំ៨.៥៩២ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។
៤-ផ្លូវទីបួនៈ ផ្លូវលេខ ៥០០ ផ្លូវ៥០២ និងផ្លូវ៤០០ ទំហំ៣១.៧៩០ ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ បន្ថែមថា
ការបើកការដ្ឋានជួសជុលផ្លូវជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅខេត្ត
ព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ផ្នែកសេដ្ឋកិច្ច លើវិស័យដឹកជញ្ជូន មានផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស
និងផ្លូវគោក ។ ការសាងសង់ផ្លូវថ្នល់ដោយសារកំណើនទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ
មានការកើនឡើងជារៀងរាល់ឆ្នាំ គឺត្រូវធ្វើយ៉ាងណាឱ្យមានគុណភាព កុំឱ្យមានការ រិះគន់ថា “ធ្វើផ្លូវជាប់រហូត”
ដល់ពេលវេលាដែលយើងត្រូវធ្វើផ្លូវថ្នល់ប្រកប ដោយគុណភាព តាមលក្ខណៈ បច្ចេកទេស គឺធ្វើជាប់បានយូរ ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងរៀបចំម៉ូតូកង់បី ហើយនៅលើម៉ូតូកង់បី
មានម៉ាស៊ីនភ្លើងមួយគ្រឿង ជើងដំរីមួយ ម៉ាស៊ីនបង្ហាប់មួយ ស្លាកសញ្ញាចរាចរមួយ ម៉ាស៊ីនកាត់ស្មៅ មាន
កៅស៊ូត្រជាក់ក្នុងការ ជួសជុលផ្លូវ ទោះបីភ្លៀងក៍យើងអាចជួសជុលបានដែរ ។ក្រសួងបានរៀបចំចុះបញ្ជី
យានយន្តតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយមិនប្រក្រតីសាកល្បង និងដាក់ឱ្យដំណើរការនៅ
ដំណាច់ឆ្នាំ២០១៦នេះ ។ បច្ចុប្បន្នយើងបានប្តូរបណ្ណបើកបរតាមអនឡាញ ឈៀកឡានតាមប្រព័ន្ធអនឡាញ នៅពេលឡានត្រូវចូលមកឈៀក យើងទូរសព្ទ័ទៅម្ចាស់ឡាន ហើយប្រព័ន្ធអនឡាញនេះយើងនឹងដាក់ឱ្យដំណើរ
ការនៅចុងឆ្នាំ ២០១៦ ឬនៅដើមឆ្នាំ២០១៧ខាងមុខនេះ ដើម្បីផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋប្រកប
ដោយប្រសិទ្ធិភាព និងតម្លាភាព ។
លើសពីនេះទៅទៀតក្រសួងបានដាក់មណ្ឌលប្តូរបណ្ណបើកបរនៅផ្សារស៊ីអនមល មានប្រជាពលរដ្ឋជាង ២ម៉ីន
នាក់ ហើយបានមកប្តូរយកប័ណ្ណបើកបរនៅផ្សារអ៊ីអនម៉ល លប់បំបាត់ការរត់ការក្រៅផ្លូវការ ដោយអនុវត្តតាម
ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីសាធារណៈការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យគ្រប់ការដ្ឋាន និងត្រូវចុះពិនិត្យមើល
ការងារធ្វើផ្លូវជាប្រចំា ព្រមទាំងថែទាំផ្លូវថ្នល់ឱ្យបានល្អ ឱ្យសាកសមជាទីក្រុងទេសចរណ៍ក្នុងប៉ូលទាំងបី មាន
រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំ
ពិធីបុណ្យ សមុទ្រជុំទីពីរនៅចុងឆ្នាំ២០១៦នេះដើម្បីបង្ហាញពីសក្តានុពលខេត្តទេសចរណ៍បែបធម្មជាតិ
ថែមទៀតផង។
នៅក្នុងឱកាសនោះផងដែរឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់
ឯកឧត្តម ស៊ុន ចាន់ថុល ដែលតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ និងជួយជ្រោមជ្រែង
ដល់រដ្ឋបាលខេត្តជាប្រចាំ។ឯកឧត្តមក៏ស្នើឱ្យក្រសួងសាធារៈការ និងដឹកជញ្ជូន បន្តការគាំទ្រដល់រដ្ឋបាលខេត្ត
បន្តទៀត ព្រោះរដ្ឋបាលខេត្តបានលើកឡើងនូវសំណើស្នើសុំនូវការជួសជុលផ្លូវមួយចំនួនដូចខាងក្រោម៖
- ផ្លូវលេខ ១០០ (វិថីឯករាជ្យ) ស្នើសុំអោយជួសជុលដោយការចាក់ក្រាលកៅស៊ូមួយស្រទាប់ប្រភេទ
កៅស៊ូ A/C ប្រវែង ៤.២០០ ម៉ែត្រ ទទឹង ២២ ម៉ែត្រ។ - ផ្លូវលេខ ២០០ (វិថី៧មករា) ស្នើសុំអោយជួសជុលដោយការចាក់ក្រាលកៅស៊ូមួយស្រទាប់ប្រភេទ
កៅស៊ូ A/C ប្រវែង ៥៨០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ - ផ្លូវលេខ ១១២ (វិថីបុរីកម្មករ ឬហៅថាផ្លូវសេតេ) ស្នើសុំអោយជួសជុលដោយការចាក់ក្រាលកៅស៊ូ
មួយស្រទាប់ប្រភេទកៅស៊ូ A/C ប្រវែង ១៩៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ នឹងពង្រើកបន្ថែមម្ខាងៗ ២,៥០m - ផ្លូវលេខ ៨០០ (វិថីមិត្តភាព) ស្នើសុំអោយជួសជុលដោយការចាក់ក្រាលកៅស៊ូមួយស្រទាប់ប្រភេទកៅស៊ូ
A/C ប្រវែង ៥.៨០០ ម៉ែត្រ ទទឹងពី ៧ ទៅ ១០ ម៉ែត្រ ។ - ស្នើសុំឱ្យជួសជុលតាមផ្លូវបំបែកខ្នែងតូចៗដ៏ទៃទៀត ។
- ស្នើសុំក្រសួងជួយសម្រូលប្រព័ន្ធលូទឹកភ្លៀង និងបន្ថែមវិសាលភាពប្រព័ន្ធលូទឹកស្អុយឱ្យបានដល់ទី
កន្លែងមួយ ចំនួនទៀតដែលគម្រោងADB ធ្វើមិនទាន់ដល់ នឹងការកែប្រែស្ថានីយអាងចម្រោះទឹកកាក
សំណល់នៅតំបន់អូរឈើទាល៕ TR